ក្រុមអ្នកឯកទេសស្រាវជ្រាវឯករាជ្យ បានលើកឡើងថា រុស្ស៊ីទើបតែបាញ់បង្ហោះផ្កាយរណបឈ្មោះថា Kosmos-2558 ដើម្បីតាមដានផ្កាយរណបស៊ើបការណ៍អាមេរិក USA-326 ។
កាលពីថ្ងៃទី១ខែសីហា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីល 14F150 Nivelir ឡើងទៅកាន់តារាវិថីផែនដី ។ មានប្រភពព័ត៌មានបានផ្សាយថា ផ្កាយរណបរុស្ស៊ីនឹងបំពេញភារកិច្ច តាមដានផ្កាយរណបរបស់អាមេរិក។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មីស៊ីល Kosmos-2558 គឺជាផ្កាយរណបយោធា បានបញ្ជូនទៅកាន់តារាវិថី(SSO)។ នៅពេលនេះមិនទាន់ដឹងពីភារកិច្ចសំខាន់របស់ផ្កាយរណបរុស្ស៊ីនោះឡើយ ។ ប៉ុន្តែផ្កាយរណបខាងលើត្រូវបានគេដឹងថាជាផ្កាយរណបតាមដានឬហៅថា«ផ្កាយរណបពិឃាត»។
ផ្កាយរណបរបស់រុស្ស៊ីនឹងនៅចម្ងាយពីផ្កាយរណប USA-326 របស់អាមេរិក អាចតាមដានដោយរក្សាគម្លាតសុវត្ថិភាព ៕
ដោយ៖ធីរីណា(រូបថត៖MarcoLangbroek/Twitter)