ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងអង់គ្លេសផ្តល់ឱ្យអ៊ុយក្រែននឹងរងការបាញ់កម្ទេចពេលចូលដល់កំពង់ផែ

ចែករំលែក៖

មានសំណួរជាច្រើនបានចោទសួរពីកម្រិតសុវត្ថិភាពសម្រាប់នាវាចម្បាំងអង់គ្លេសដែលជិតបញ្ជូនទៅឲ្យអ៊ុយក្រែន ។ ក្រុមអ្នកជំនាញបានលើកឡើងថា នាវាចម្បំាងដែលអង់គ្លេសប្រគល់ឱ្យអ៊ុយក្រែនអាចនឹងត្រូវកម្ទេចដោយមីស៊ីលរបស់រុស្ស៊ី។
កំពង់ផែអ៊ុយក្រែនស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់កម្លាំងទាហានរុស្ស៊ី ដូច្នេះហើយនាវាចម្បាំងរបស់អង់គ្លេសដែលប្រគល់ឱ្យទីក្រុងកៀវអាចនឹងត្រូវកម្ទេចភ្លាមៗពេលចូលដល់កំពង់ផែអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅទីក្រុងឡុងដុងលោក Vadym Prystaiko បញ្ជាក់ថា «នាវាចម្បាំងរបស់កម្លាំងទាហានជើងទឹកអង់គ្លេសនឹងបញ្ជុនទៅកាន់ប្រទេសអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខ។
តាមការលើកឡើងរបស់មន្ត្រីការទូតអ៊ុយក្រែនឱ្យដឹងថា អង់គ្លេសនឹងផ្តល់ជូនអ៊ុយក្រែននូវនាវាប្រឆាំងមីន នាវាការពារធុនតូច ។ ក្នុងពេលនេះដែរ កម្លាំងទាហានអ៊ុយក្រែនកំពុងតែទទួលបានការហ្វឹកហ្វឺនពីក្រុមជំនាញរបស់អង់គ្លេស ដើម្បីដំណើរការនាវាខាងលើ ។
នាវាចម្បាំងពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ៊ុយក្រែន ក្រោយពេលកម្លាំងទាហានជើងទឹកប្រទេសនេះ ជាច្រើនខែកន្លងមកមិនមានសកម្មភាពនោះឡើយ ក្រោយពីត្រូវរុស្ស៊ីវាយប្រហារមក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reporter


ចែករំលែក៖