ព័ត៌មានទាន់ហេតុការណ៍៖

កូនភ្លោះខ្មែរអ៊ិស្លាម៣នាក់នៅស្រុកចម្ការលើទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងក្រុមការងារគណៈកម្មាធិការសាខា អនុសាខា បានអញ្ជើញអមដំណើរលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងលោកស្រី នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖

    – អង្ករ៥០គក្រ 

    -ស្ករស៥គក្រ

    -ទឹកដោះគោម្សៅ២កេស

    -សារុង ក្រមា២ និងថវិកា៥,០០០,០០០រៀលផ្តល់ជូនលោកយូ ហ៊ាត អាយុ៣១ឆ្នាំ និងភរិយាឈ្មោះ ម៉ូត ណះម៉ះ អាយុ២៥ឆ្នាំ ជាខ្មែរអ៊ិស្លាម មានទីលំនៅភូមិអកម៉ូក ឃុំជយោ ស្រុកចម្ការលើ ដែលប្រសូតបានកូនភ្លោះ ៣នាក់ ( ស្រី២នាក់ ) កាលពីរសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ 

    ទារកទារិកាភ្លោះទាំង៣នាក់នេះជាកូនភ្លោះទី៣៨៩ដែលទទួលបានអំណោយពីសម្តេចទាំងទ្វេ មានឈ្មោះ៖

     ១-តហ៊ាត អៃនី ភេទស្រី ទម្ងន់ ១,៦០០ ក្រាម

     ២-តហ៊ាត អៃណា ភេទស្រី ទម្ងន់ ២,១០០ ក្រាម

     ៣-តហ៊ាត មីស៊ៀន ភេទប្រុស ទម្ងន់ ២,៣០០ ក្រាម។

     ក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា ក៏បានឧបត្ថម្ភបន្ថែមនូវសម្ភារប្រើប្រាស់សម្រាប់ទារក៣ឈុត  មី ទឹកសុទ្ធ ទឹកដោះគោឆៅ ស្ករស និង ថវិកាចំនួន ៥០០,០០០រៀល ផងដែរ៕

ដោយ: សហការី


ចែករំលែក៖