ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ​៖ ជនសង្ស័យ​១នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃទីអាទិត្យ ទី៧​ ខែសីហា​​ ឆ្នាំ​២០២២នេះ​។ 

 លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ប្រាប់ថាៈ ការឃាត់ខ្លួនជនសង្ស័យម្នាក់​  ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ​ ឈ្មោះ​ ងួន ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត 

ដែលប្រព្រឹត្តលួចសម្ភាររបស់ជនរងគ្រោះកាលពីវេលាម៉ោង០៣និង០០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចសាលាសង្កាត់ប៉ោយប៉ែត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត   

លោកបន្តថា​  ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងដែលបានមកពីធ្វើសកម្មភាពលួចមានកុំព្យូទ័រចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង ដែលជារបស់ជនរងគ្រោះ​ ហើយនាំខ្លួនមកសួរនាំនៅមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ។ 

ជនសង្ស័យ​ឈ្មោះ​ សំណាង រតនា (ហៅចរិយា)​ ភេទប្រុស អាយុ៣២ឆ្នាំ ទីកន្លែងកំណើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ  ទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ។​ 

បើតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពលួចកុំព្យូទ័រ ចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០២គ្រឿងរបស់ជនរងគ្រោះពិតប្រាកដមែន ។  ដោយទូរស័ព្ទ០១គ្រឿងទៀត ខ្លួនបានយកទៅលក់បានប្រាក់ចំនួន២,០០០បាត​(ប្រាក់ថៃ) ហើយយកប្រាក់នោះដើរលេងសុីចាយអស់ហើយ ។ 

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានវត្ថុតាងផងនោះ​ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា​ មុនពេលបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ 

ចំណែកវត្ថុតាង​ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដេីមវិញហើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖