ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ (ស.ស.យ.ក) បានលើកឡើងថា, បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យយ៉ាងត្រចេះត្រចង់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេសុី គណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុភូមិកម្ពុជា នារសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២។
សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ (ស.ស.យ.ក) បានបន្តថា, ដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូកីឡាកម្ពុជា នារសៀលនេះ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អញ្ជើញស្វាគមន៍ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ ៕
ដោយ ៖ សិលា