ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរង យោធភូមិភាគទី៥ ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព នាយទាហាន ជំនួយការ ការិយាល័យបញ្ជូនសារ យោធភូមិភាគទី៥ និងបានប្រគល់ថវិកាមិត្តជួយមិត្តជូនគ្រួសារសព

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២២  លោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរងយោធភូមិភាគទី៥ បានដឹកនាំប្រតិភូយោធភូមិភាគទី៥ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព លោក វរសេនីយ៍ត្រី ឡាច រិន ជំនួយការ ការិយាល័យបញ្ជូនសារ យោធភូមិភាគទី៥ ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៧:១៥នាទី ដោយរោគាពាធ សពបានតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាននៅគេហដ្ឋានសព ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ទោ  មេបញ្ជាការរងយោធភូមិភាគទី៥  បានប្រគល់ថវិកាមិត្តជួយមិត្តជូនគ្រួសារសព ចំនួន ៤.០០០.០០០រៀល ជូនដល់គ្រួសារសព និងចូលរួមដង្ហែរសពពីគេហដ្ឋានឆ្ពោះទៅកាន់វត្តរំដួល និងបានប្រទានភ្លើងបូជាសព លោកវរសេនីយ៍ទោ ឡាច រិន  ជាលើកចុងក្រោយ។ សូមបួងសួងសុំឲ្យវិញ្ញាណក្ខន្ធ អតីតយុទ្ធជន បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖