ព័ត៌មានទាន់ហេតុការណ៍៖

Daniil Medvedev របស់រុស្ស៊ីផ្តួល Cameron Norrie គ្រងជើងឯក Los Cabos 2022

ចែករំលែក៖

កីឡាករ Daniil Medvedev បានឈ្នះជើងឯក ATP ជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០២២នេះជាមួយនឹងជ័យជម្នះលើកីឡាករលេខរបស់អង់គ្លេស Cameron Norrie ក្នុងពានរង្វាន់ Los Cabos Open ក្នុងប្រទេសម៉ិកស៊ិកកាលពីរាត្រីថ្ងៃអាទិត្យ ទី៧ សីហា Medvedev ​មិន​អាច​លេងនោះទេក្នុងកម្មវិធី Wimbledon ដោយ​សារ​ការ​ហាម​ប្រាម​កីឡាករ​រុស្ស៊ី​នៅអង់គ្លេស

កីឡាករវាយតឺន្នីសសញ្ជាតិរុស្សី Daniil Medvedev បានយកឈ្នះកីឡាករការពារតំណែងជើងឯកក្នុងលទ្ធផល ៧-៥ ៦-០ សម្រាប់ពានរង្វាន់ដំបូងរបស់គាត់ចាប់តាំងពីព្រឹត្តិការណ៍ US Open កាលពីឆ្នាំមុន។ ចាប់​តាំង​ពី​ពេល​នោះ​មក កីឡាករ​វ័យ២៦ឆ្នាំរូបនេះ​បាន​ចាញ់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួនប៉ុន្តែ​មិន​បាន​របូត​មួយ​សិត​ក្នុង​សប្តាហ៍​នេះនោះទេ

កីឡាករ Daniil Medvedev បាននិយាយថា “រាល់​ការ​ប្រកួត​គឺ​ល្អ​ណាស់ ប៉ុន្តែ​វគ្គ​ផ្តាច់ព្រ័ត្រ​តែងតែ​ពិសេស​។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ អ្នកលេងជាកីឡាករល្អបំផុតប្រចាំសប្តាហ៍នេះ ដូច្នេះវាតែងតែជាការប្រកួតកម្រិតខ្ពស់ ហើយខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំបានគ្រប់គ្រងកម្រិតល្អខ្លះក្នុងការប្រកួតដ៏សំខាន់បែបនេះ

ចំណែកកីឡាករអង់គ្លេស Cameron Norrie បាន​និយាយ​ថា​ខ្ញុំ​បាន​តស៊ូ​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ប៉ុន្តែ Daniil គឺ​ល្អ​ពេក​

ការប្រកួតបន្ទាប់សម្រាប់ Medvedev គឺនឹងប្រកួតកំដៅសាច់ដុំត្រៀមកម្មវិធីប្រកួត US Open ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហាខាងមុខ នៅទីក្រុងញូវយ៉ក និងការប្រកួតការការពារជើងឯក Canadian Open របស់គាត់មុនពេល Cincinnati Masters

ទន្ទឹមនឹងនេះដែរ កីឡាករ Nick Kyrgios ដែលជាកីឡាករឡើងដល់ផ្តាច់ព្រ័ត្រកម្មវិធី Wimbledon នឹងត្រូវជួបជាមួយកីឡាករលំដាប់លេខ៩៦ពិភពលោក Yoshihito Nishioka របស់ប្រទេសជប៉ុនក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Citi Open ក្នុងទីក្រុង Washington DC

កីឡាករអូស្ត្រាលី Nick Kyrgios ដែលបានឈ្នះជើងឯក ATP ចំនួនចុងក្រោយរបស់គាត់នៅក្នុងព្រឹត្តិការណ៍នេះក្នុងឆ្នាំ២០១៩ បានយកឈ្នះកីឡាករស៊ុយអែត Mikael Ymer ក្នុងលទ្ធផល 7-6 (7-4) 6-3 ចំណែក Nishioka បានបន្តសប្តាហ៍ដ៏ល្អរបស់គាត់ ដែលរួមបញ្ចូលទាំងការឈ្នះលើកីឡាករ Dan Evans របស់ចក្រភពអង់គ្លេសក្នុងវគ្គក្រុមចុងក្រោយ និងបានយកឈ្នះលើកីឡាករកំពូលរុស្ស៊ី Andrey Rublev

នៅក្នុងព្រឹត្តិការណ៍នារី កីឡាការិនីវ័យ៣៧ឆ្នាំ Kaia Kanepi មកពីប្រទេសអ៊ីស្តូនីនឹងប្រជែងជើងឯក WTA លើកដំបូងរបស់នាងក្នុងរយៈពេលឆ្នាំនៅពេលដែលនាងប្រឈមមុខនឹងកីឡាកររុស្ស៊ី Liudmila Samsonova Kanepi ដែលជាកីឡាការិនីលំដាប់លេខ៣៧ពិភពលោកបានយកឈ្នះលើកីឡាការិនី Daria Saville របស់អូស្ត្រាលីក្នុងលទ្ធផល 6-3 6-1 ខណៈដែល Samsonova បានយកឈ្នះលើកីឡាការិនី Wang Xiyu របស់ចិនក្នុងលទ្ធផល 6-1 6-1

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖