ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម  ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក ដើម្បីរំដោះបរិមាណធារទឹកហូរទៅផ្នែកខាងក្រោមបានលឿន ក្នុងខណៈពេលមានភ្លៀងធ្លាក់នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ក្នុងកម្រិតកម្ពស់ ១០៧,៥ មម ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីផេក ក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ 

លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ឱ្យដឹងថា, តាមរបាយការណ៍ពីមន្ត្រីក៏ដូចជាជំនាញបានបញ្ជាក់ថា មានភ្លៀងធ្លាក់ជាប់គ្នាពីរថ្ងៃ ក្រុមការងារបានតាមដានដូចជា; 

I-ការងារសង្គម &បង្ក,ធម្មតា

II-ភ្លៀងធ្លាក់

   1 -ក្រុង សំរោង កំពស់ទឹក37mm(ដងទង់)

   2-ស្រុក ចុងកាល់ កម្ពស់ទឹក 34,5mm

   3 -ស្រុក បន្ទាយអំពិល កម្ពស់ទឹក 0mm

   4-ស្រុក អន្លង់វែង កម្ពស់ទឹក107,5mm

   5-ស្រុក ត្រពាំងប្រាសាទ 48mm

III-កំពស់ទឹកនៅតាមអាងទឹក(បណ្ដោយដងស្ទឹងស្រែង)

  1 -អាង05 H1,75m  +0,20m   បើកទ្វារ2ស H1.2m

     -Hប្រកាសឲ្យប្រុងប្រយត្ន័ 2,00m

     -Hប្រកាសអាសន្ន 2,50m

  2 -អាងតាម៉ុក H3,55m  +0,39m  បើកទ្វារ4ស H4,80m

     -Hប្រកាសឲ្យប្រុងប្រយត្ន័ 3,80m

     -Hប្រកាសអាសន្ន 4,50m

  3-អាងថ្មី H3,18m  +0,28m  បើកទ្វារ4ស H4m

     -Hប្រកាសឲ្យប្រុងប្រយត្ន័  3,50m

     -Hប្រកាសអាសន្ន  4,50m

  4-អាងស្រែង2  H39,44  +0,11m  បិទទ្វារ

    -Hប្រកាសឲ្យប្រុងប្រយត្ន័  39,90m

    -Hប្រកាសអាសន្ន  41,00m

    -កូដបង្ហៀរ  39,00m

  5 -អាងស្រែង1 H26,00m   ថេរ  បើកទ្វារ2ស H0,40m

      -Hប្រកាសឲ្យប្រុងប្រយត្ន័ 27,00m

      -Hប្រកាសអាសន្ន 27,80m

IV-សីតុណ្ហភាព

  -ទីរួមខេត្ត 25    32°c

  -ប្រាសាទតាក្របី 24,5    31°c។ 

  លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបន្តថា, ទឹកទំនប់អាងទឹកតាម៉ុក មិនទាន់ដល់ការប្រកាសអាសន្ន នៅឡើយទេ។ ប៉ុន្តែបើមានទឹកដល់កម្រិតប្រកាសអាសន្ន អាចបណ្តាលឱ្យប៉ះពាល់ដល់ឃុំចំនួន ៤ គឺ ឃុំអន្លង់វែង ,ឃុំថ្លាត ,ឃុំលំទង និងឃុំត្រពាំងតាវ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖