ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បំផ្លាញឧបករណ៍នេសាទត្រីជាច្រើន

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​ ៖​ បទល្មើសនេសាទខុសច្បាប់ដែលជនសង្ស័យមួយចំនួនប្រើប្រាស់ឧបករណ៍នេសាទក្នុងរដូវហាមឃាត់នៅតែកើតមានជាបន្តបន្ទាប់ ទោះបីកន្លងមកសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចុះបង្ក្រាបជាញឹកញាប់ក្តី។

  ជាក់ស្តែងនៅ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ហៅ​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រ​ណូ​ក​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង​ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ សរុប​ចំនួន​៨​នាក់​ ដឹកនាំ​ដោយ​លោក​ ឌុ​ល​ ចាន់​ឌី​ នាយ​សង្កាត់​រដ្ឋបាល​កំពង់លែង​ បាន​ចុះ​ល្បាត​ និង​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ចំណុច​អង្គ​ទ្វីប​ បឹង​ទី​ពី​រ បឹង​ទ័ព​ស្រូវ​ ក្នុងភូមិ​សាស្ត្រ​ ភូមិ​ឯលិច​ ឃុំ​ច្រ​ណូ​ក​ ឃុំ​កំពង់​ហៅ​ ។​

 មន្ត្រីនគរបាលស្រុកកំពង់លែងបានឱ្យដឹងថា ​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​ចម្រុះ​បាន​រើ​របាំង​ស្បៃ​មុង​(​សាច់​ឈឹប​)​ បាន​ចំនួន​០៣​កន្លែង​ ប្រវែង​១២៥០​ម៉ែត្រ​,​ លប​លូ​ស្បៃ​មុង​ចំនួន​០៨​គ្រឿង​,​ បង្គោល​ចំនួន​ ២០៣​ដើម​,​ លែង​កូន​ត្រី​ចម្រុះ​ចំនួន​១១​គីឡូក្រាម​ ។​ 

  រីឯសម្ភារៈ​វត្ថុ​តាង​ជាឧបករណ៍នេសាទខាងលើ​ត្រូវ​បាន​ កម្ទេច​ចោល​នៅ​នឹង​កន្លែង​ទាំងអស់ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖