ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យាទាក់ទង នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្ថានភាពជំងឺក្មេងប្រុសរងគ្រោះស្ថិតនៅគ្រោះថ្នាក់នៅឡើយ ដោយសារការសង្គ្រោះបឋមមានភាពយឺតយ៉ាវ ។ ឈាមកកក្នុងខួរក្បាល បែកលលាក៍ក្រោយ បែកឆ្អឹងក បាក់ដៃ ខ្ទាំសួតខ្លាំង និងមានឈាមហូរតាមត្រចៀក ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសង្កត់ធ្ងន់ថា៖” មន្ទីរពហុព្យាបាល ម្លិះដង្ហោ ត្រូវតែទទួលខុសត្រូវភាពអសីលធម៌របស់ខ្លួន” ។ តាមរយៈមើល Comments មន្ទីរព្យាបាលមួយនេះមានបញ្ហាច្រើនលើកច្រើនសារមកហើយ ចុះហេតុអ្វីនៅដំណើរការបានយ៉ាងរលូន នៅផ្តល់ឱ្យពួកគេបង្កើតភាពឈឺចាប់ដល់ប្រជាជនបន្តទៀត?
លោកឧត្តមសេនីយ៍ទោ បន្តថា ដល់រឿងខ្ញុំវិញ ខាងមន្ទីរពហុព្យាបាលបានខិតខំផ្សាយលាងគូថថាអត់ប្រឡាក់លាមកនោះទេ ហើយបញ្ជាឱ្យខ្ញុំលុបអ្វីៗបានបង្ហោះចេញ ។ ទៅមិនរួចទេ… ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វី! ខ្ញុំនឹងរចាំទទួលខុសត្រូវគ្រប់បែបគ្រប់យ៉ាងប្រសិនការបង្ហោះរបស់ខ្ញុំខុសច្បាប់ឬខុសក្រមសីលធម៌ឬខុសពីការពិត។ល។
ឳពុកក្មេងរងគ្រោះជិះម៉ូតូទាំងយប់ពីឃុំទឹកថ្លា ខេត្តព្រៃវែងទាំងខ្លួនគេគ្មានប្រាក់សូម្បី ១០០០០ រៀល ។ ខ្ញុំបានជូនទៅមន្ទីរពហុព្យាបាល ២០០ ដុល្លារនិងសុំបញ្ជូនក្មេងនោះទៅពេទ្យគន្ធបុប្ផាទាំងម្តាយគេសំពះអង្វរទៀត តែអស់លោកលោកស្រីមិនព្រមឡើយ ។ អស់លោកគិតមើល តើអស់លោកបានធ្វើអ្វីខ្លះបានជាអស់លោកទារសេវាពីគ្រួសារគ្នារហូត ៤២០ ដុល្លារ តើមន្ទីរពេទ្យរបស់អស់លោកជាស្តង់ដាពេទ្យសង្ហបុរីមែនទេ???? តែដោយសារឃើញក្មេងឈឺទ្រហ៊ោយំនិងភ័យខ្លាចជួយសង្គ្រោះលែងបាន ខ្ញុំសុខចិត្តបង់គ្រប់ ៤២០ ដុល្លារ បែរជាអស់លោកមិនព្រមឱ្យចេញទៀត ទាមទារឱ្យខ្ញុំលុបការបង្ហោះក្នុងហ្វេសបុកជាមុនសិន ។ នេះឬសីលធម៌? នេះឬគុណធម៌? ប៉ូលីសទាំងហ្វូងមានទាំងអធិការស្តីទីដឹកនាំចុះផ្ទាល់ទើបអស់លោកយល់ព្រមបញ្ជូន តើអស់លោកមានចេតនាអ្វី? អាយុជីវិតណា…អស់លោក ។
ខ្ញុំសង្ឃឹមថា ករណីនេះនឹងមានយុត្តិធម៌ដល់ក្មេងរងគ្រោះ និងគ្រួសាររងគ្រោះ ពិសេសមានយុត្តិធម៌សង្គមមួយ ដែលនឹងជាគំរូមួយដល់មន្ទីរព្យាបាលឯកជននានានៅទូទាំងប្រទេស ។ ប្រជាជនខ្មែររងចាំយុត្តិធម៌មួយនេះ តែបើខ្ញុំជាអ្នកខុស ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។
មានបងៗប្អូនៗជាច្រើនកូមិនចង់ជួយកុមារក្រីក្រមួយនេះ ខ្ញុំសូមផ្តល់លេខ +855 16 759 455 ឳពុកបង្កើតក្មេងរងគ្រោះ ទៅកាន់បងៗប្អូនៗទាក់ទងសួរនាំផ្ទាល់តែម្តង ដែលខណៈនេះ ពេលនេះគាត់កំពុងមើលកូនគាត់នៅមន្ទីរពេទ្យគន្ធបុប្ផា ។ +855 16 759 455៕
ដោយ៖ស តារា