ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៩ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនយុវជនមួយក្រុមដែលធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅសង្កាត់រតនៈក្រុងបាត់ដំបង។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោ ភួង ច័ន្ទតារាស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយ មាន ការសម្របសម្រួលទៅលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបងផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី០៨ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុចភូមិរំចេក៤ សង្កាត់រតនះៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ គាវ គឹមហៃ ភេទប្រុស អាយុ២០ឆ្នាំមានទីលំ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរ ។
ក្រោយសមត្ថកិច្ចធ្វើការសាកសួររួចក៏ឈានដល់ ការនាំខ្លួនជនសង្ស័យ០៤នាក់ទៀត នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១២និង៣០នាទីនោះគឺ៖
១-ឈ្មោះ ឡាយ ខិត ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ វង្ស វឌ្ឍវត្ថា ភេទប្រុស អា យុ ២០ ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ទី មុន្នីដាវុធ ភេទប្រុស អា យុ ១៦ ឆ្នាំ មានទីលំនៅភូមិ ទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ សយ វិស័យ ភេទប្រុស អា យុ ២០ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង ។
សូមជម្រាបជូនថាមូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២វេលាម៉ោងប្រមាណ០២និង០០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ជន សង្ស័យទាំង០៥ នាក់ខាងលើ បានធ្វេីសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ៉ូន គឹមហ៊ ភេទប្រុស អាយុ ២៣ ឆ្នាំ នៅចំណុចមុខពេទ្យយាជី ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តា លឱ្យខូចខាតដោយអន្លើ ហើយនៅក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរ បាលនិងឆ្លងតាមរយះការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញ បានធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖សហការី