ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជិះម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៩ខែសីហាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ស្ថិតក្នុងភូិមអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ជៃ សាណាក់ ភេទប្រុសអាយុ៤០ឆ្នាំស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុមានទីលំនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី។

ជនរងគ្រោះជិះម៉ូតមួយគ្រឿងម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរី២០១០ពាក់ស្លាកលេខកណ្តាល១K-៧៨១២ អ្នកបើកបរពីទិសខាងជើងទៅទិសខាងត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបុករថយន្តគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ២AC-៦៧៥៥។

ប្រភពបានបន្តទៀតថា អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណទេបានគេចខ្លួនក្រោយពេលកើតហេតុ។

នគរបាលបញ្ជាក់ឱ្យដឹងថាមូលហេតុដែលបណ្តាលឱ្យជនរងគ្រោះជិះម៉ូតូទៅបុករថយន្តខាងលើនោះព្រោះរថយន្តនោះខូចឈប់ចតនៅចិញ្ចើមផ្លូវ។

ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងព្រមទាំងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតារថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូររង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖