ព័ត៌មានទាន់ហេតុការណ៍៖

កីឡាប្រដាល់ ក្រាក់ សម្ផស្ស ធ្លាក់ខ្លួនឈឺ ក្រលំបាក រកព្រឹកខ្វះល្ងាច ជីវិតគ្រួសាររស់ក្រោមខ្ទមកម្សត់ !

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពី២០ឆ្នាំមុនអ្នកណាមិនស្គាល់រន្ទះជើង ក្រាក់ សម្ផស្ស កីឡាប្រដាល់ ដ៏ល្បីកក្រើកសង្វៀនគ្រប់ស្ថានីយទូរទស្សន៍ ជាមួយនឹងការបោះសំឡេង ក៏ដូចតម្កើងកីឡាប្រដាល់កម្ពុជា ឱ្យមានការគាំទ្រខ្លាំង ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស។ 

តែឥឡូវគ្មានអ្នកណាចង់ដឹង គ្មានអ្នកណាចង់អើពើគាត់ឡើយស្ថានភាពគាត់ពេលនេះវេទនាមែនទែន រកព្រឹកខ្វះល្ងាច ឱជីវិត ! ជីវភាពគ្រួសារម្នាក់ៗមិនដូចគ្នាទេ ។ 

បើសិនជាអាចតាមក្លិបប្រដាល់នានាជួយសារ៉េឲ្យគាត់បានធ្វើជាគ្រូជំនួយផង សូមអរគុណជាអនេកប្បការផងដែរ។ 

ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ដោយចិត្ត អាណិតអាសូរ និងសរសេរថា, (គួរឲ្យសង្វេគ គ្រាន់តែអាហារ ៣ពេល រកមិនចង់បានផង !!

ក្រាក់ សម្ផស្ស កីឡាប្រដាល់ ដែលធ្លាប់ល្បីឈ្មោះ កំពុងធ្លាក់ខ្លួន មានជំងឺ ប្រចាំកាយ រស់នៅក្នុងខ្ទម ដ៏កម្សត់ មានជីវភាពក្រីក្រ រកតែបាយហូប មិនចង់បានផង ដើរស៊ីឈ្នួលដាំដំឡូងឲ្យគេ បានលុយ ១ថ្ងៃ ហូប ១ថ្ងៃ ។

facebook ផ្សេងទៀតសរសេរថា, (ដោយទទួល​បាន​ព័ត៌មាន​តាម​បណ្ដា​ញសង្គម​ ហ្វេសប៊ុក​ ថា​ ប្អូន​ប្រុស​ ក្រាក់​ សម្ផស្ប​ អ្នកប្រដាល់​ក្បាច់គុន​ខ្មែរ​ ជួបប្រទះ​ជីវភាព​ខ្វះខាត​ខ្លាំង​កំពុង​ត្រូវការ​ជំនួយ​ ខ្ញុំបាទ​ និង​ ក្រុមគ្រួសារ​ សូម​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៥០០​ ដុល្លារ​ និង​ ប្អូន​ ហេង​ ឡាលីន​ និង​ ភរិយា​ ឧបត្ថម្ភ​ ៥០០ដុល្លារ​ ។ 

ថវិកា​នេះ​ខ្ញុំ​នឹងឱ្យក្មួយ​នៅ​បាត់ដំបង​យកទៅ​ជូនដល់​ផ្ទះ​ខ្ទមកំសត់​របស់​ ប្អូន​ប្រុស​ ក្រាក់​ សម្ផស្ប​ នៅ​ស្រុក​ សំឡូត​ ខេត្តបាត់ដំបង តែម្ដង​ ៕

ដោយ ៖ សិលា


ចែករំលែក៖