ព័ត៌មានទាន់ហេតុការណ៍៖

តុលាការទីក្រុងញូវយ៉កកោះហៅអតីតប្រធានាធិបតីត្រាំ

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មិនបានឆ្លើយសំណួរនិងបង្ហាញពីសកម្មភាពច្រានចោលរាល់ការចោទប្រកាន់របស់តុលាការនោះទេ ។ ទន្ទឹមនឹងនោះលោកត្រាំបានចោទប្រកាន់រដ្ឋាភិបាលមានភាពអយុត្តិធម៌ចំពោះបុគ្គលនិងគ្រួសារលោក។
អតីតប្រធានាធិបតីត្រាំ បានទៅកាន់ការិយាល័យអគ្គមេធាវីនៃទីក្រុងញូវយ៉កដើម្បីបំពេញការស្រាវជ្រាវ ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកនិងក្រុមហ៊ុន ត្រាំ(Trump Organization)។ បណ្តារដ្ឋអាជ្ញាក្រុងញូវយ៉កបានចោទប្រកាន់លោកត្រាំពីបទព្យាយាមបោកប្រាស់ក្រុមអ្នកវិនិយោគ ដោយបំប៉ោងតម្លៃនៃទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនោះលោកត្រាំមានសកម្មភាពកេងប្រវ័ញ្ចមិនបង់ពន្ធគ្រប់ចំនួន។
ចាប់តាំងពីឆ្នាំ២០១៩មក លោកត្រាំត្រូវប្រឈមនឹងការស្រាវជ្រាវព្រហ្មទណ្ឌនិងរដ្ឋប្បវេណីទាក់ទងនឹងការអនុវត្តអាជីវកម្មរបស់ក្រុមហ៊ុនគ្រួសារលោក។ នៅខែមេសាឆ្នាំ២០២២ កូនពីរនាក់របស់លោកត្រាំ គឺ Donald Junior និង Ivanka ត្រូវបានតុលាការកោះហៅដើម្បីឆ្លើយសំណួរមួយចំនួនបំពេញសកម្មភាពស្រាវជ្រាវ។
នៅថ្ងៃទី៨ខែសីហាឆ្នាំ២០២២ កម្លាំង FBI បានសម្រុកចូលផ្ទះរបស់លោកត្រាំនៅក្នុងតំបន់ Mar-a-Lago ដោយមិនប្រាប់ដំណឹងជាមុននោះឡើយ ដើម្បីត្រួតពនិត្យឆែករកឯកសារមួយចំនួនក្នុងពេលលោកត្រាំធ្វើជាប្រធានាធិបតី។ ក្រុមFBI ក៏បានរឹបអូសឯកសារជាច្រើនកេសដើម្បីស្រាវជ្រាវ៕

ដោយ៖ ធីរីណា(រូបថត៖ AFP/TTXVN)


ចែករំលែក៖