ភ្នំពេញ ៖ មានទីតាំងអុីនធឺណេត AA2888 ២៤ម៉ោង នៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ប្រឆិតពីមុខមន្ទីរពេទ្យរុស្សុី ជាប់ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ សង្ស័យបង្កប់ល្បែងសុីសងភ្នាល់បាល់ ដែលមានមនុស្សចូលលេងមិនចេះដាច់ ខណៈល្បែងសុីសងបង្កឲ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម ។
ជុំវិញសេវា Internet ២៤ម៉ោង មហាជនលើកជាសំនួរថា តើបើកដំណើរការរាល់ថ្ងៃសម្រាប់ធ្វើអ្វី ??? ខណៈទូរស័ព្ទស្មាតហ្វូនកំពុងមានប្រើប្រាស់ស្ទើរគ្រប់ដៃ …។
បើតាមការលើកឡើងពីអ្នកខ្លះទៀតថា សេវា Internet ២៤ម៉ោង ដែលកំពុងបើកដំណើរការរាល់ថ្ងៃនេះ គឺលួចបង្កប់ល្បែងសុីសងផ្សេងៗ មានដូចជា ឡាយបាល់ ឡាយល្បែងកាស៊ីណូ ជាដើម …។
បើលួចលាក់មានល្បែងស៊ីសងខុសច្បាប់បែបនេះមែន … ប្រជាពលរដ្ឋ សូមស្នេីសមត្ថកិច្ច អាជ្ញាធរខណ្ឌមានជ័យ គួរតែមានវិធានការ បង្ក្រាបលុបបំបាត់ចោលឲ្យអស់ ពីព្រោះល្បែងស៊ីសងទាំងអស់នេះ គឺជាប្រភពបង្កើតឱ្យមានបទល្មើសផ្សេងៗ ៕
ដោយ ៖ ជីម ភារ៉ា