ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍ទី១១ខែសីហា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៦០នាក់(ស្រី១១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៨ករណីទូទាំងប្រទេស នៅថ្ងៃទី១១ ខែសីហានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦០នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់ ៣៦នាក់(ស្រី ៩នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់ ,ប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែសីហា រួមមាន៖មេតំហ្វេតាមីន(Ice) ស្មើនិង ៣៦៣៤,៣៥ក្រាម និង២២កញ្ចប់តូច ។ កេតាមីន(Ke) ស្មើនិង ៥,១២ក្រាម។ អ៊ិចស្តាស៊ី(mdma) ស្មើនិង ២៧,៨៦ក្រាម ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,២០ក្រាម។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៥០០,០ក្រាម។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៤៨ក្រាម និង២កញ្ចប់តូច។
៥ / មណ្ឌលគិរី៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ៥នាក់ ចាប់យកIce ១៩កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣២ក្រាម, Ke ៥,១៨ក្រាម និងMDMA ២៧,៨៦ក្រាម។
៧ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ស្រី ៤នាក់ ចាប់យកIce ១,៦៧ក្រាម។
៨ / សៀមរាប៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់។
៩ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១១០៧,៥២ក្រាម។
២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៥,៨២ក្រាម។
៣ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,៣៤ក្រាម ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ