ព័ត៌មានទាន់ហេតុការណ៍៖

ស្ទឹងពពក ស្រុកស្វាយលើ ខេត្តសៀមរាប សូមរីករាយស្វាគមន៍ភ្ញៀវទេសចរនិងកុំភ្លេចភ្លក់ម្ហូបប្រចាំស្រុក

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានបង្ហាញពីរមនីយដ្ឋាន បែបឆក់អារម្មណ៍ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ មើលទៅមិនខុសពីតំបន់ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។ 

តំបន់ទេសចរណ៍ក្រៅពីប្រាសាទក្នុងខេត្តសៀមរាបមួយ រដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា, កន្លែងទៀត ដែលស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ គឺស្ទឹងពពក ដែលតំបន់ពើងទប់ព្រះ និងពើងវត្តចាស់។ ក្រៅពីស្ទឹងពពកនេះ ក្នុងស្រុកស្វាយលើក៏មានរមណីយដ្ឋានកែឆ្នៃចំនួនពីរដែលជាប់នឹងជើងភ្នំផងដែរ ហើយបងប្អូនអាចបោះតង់នៅតំបន់រមណីយដ្ឋាននៅទីនោះបានផងដែរ។ បន្ថែមលើសនេះ សូមមុំភ្លេចភ្លក់រស់ជាតិម្ហូបប្រចាំស្រុកស្វាយលើរួមមាន ១).ជ្រូកកណ្ដុរអាំង ទឹកឃ្មុំ  ២).មាន់ដុតចុងសោម ៣).បុកក្រហម ជាដើម។

គ្រាន់តែឮការអធិប្បាយរបស់រដ្ឋបាលខេត្តសៀមរាប យូរជាតិនិងអន្តរជាតិពិតជាចង់ទៅទស្សនាទីនោះ ដើម្បីលំហែកាយ ។ 

សូមបញ្ជាក់ថា, ខេត្តសៀមរាបមានតំបន់ទេសចរណ៍ជាច្រើន ដែលទៅកម្សាន្តហើយ មិនជិនចំណាយនឹងទៅម្ដងទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖