ព័ត៌មានទាន់ហេតុការណ៍៖

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមយប់ថ្ងៃទី១៤ ខែសីហា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៤ ខែសីហា​នេះ​ រួមមាន​៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៧,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៤,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៤,៦៨%។ 

សូមជម្រាបដែរថា​ កាលពី​រសៀល​ថ្ងៃ​ទី១៤​ ខែសីហា​នេះដែរ​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បន្តក្រើនរំលឹកដល់បងប្អូនជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដដែល ចំពោះមេរោគកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ បើទោះបីបច្ចុប្បន្ននេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលជាប្រទេសស្ថិតនៅក្នុងការគ្រប់គ្រងបានល្អ នៃមេរោគកូវីដ-១៩នេះក៏ដោយ ប៉ុន្តែមេរោគនេះ ស្ថិតនៅជិតយើងជានិច្ចប្រសិនបើយើងមានការធ្វេសប្រហែសនោះ៕

ដោយ៖ស​ តារា​


ចែករំលែក៖