ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ និងអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចចម្រុះ បន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរបស់ខ្លួន។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០២២។ 

ជាក់ស្ដែង​ កម្លាំង​ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ អធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ កាលពីយប់ថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២​ បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេលយប់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងបានអប់រំអ្នកធ្វើដំណើរកុំឱ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល)។ 

បន្ថែមពីនេះ​ មន្ត្រីជំនាញ​ ក៏បានណែនាំដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំឱ្យប្រើប្រាស់សុីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖