ការប្រឈមមុខតានតឹងដាក់គ្នានិងសង្គ្រាមកើតឡើងនៅតំបន់នានាលើពិភពលោកគឺជាឱកាសដល់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិករកប្រាក់ចំណូលបានជាច្រើន ។ ក្នុងរយៈពេលពីថ្ងៃទី១៥ខែកក្កដា ដល់ថ្ងៃទី២ខែសីហា ទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធមានតម្លៃរហូតដល់ទៅជាង២០ពាន់លានដុល្លារ ។ ទាំងនោះបង្ហាញឱ្យឃើញថា ក្នុងមួយថ្ងៃៗអាមេរិកលក់អាវុធបានដល់ទៅជាង១ពាន់លានដុល្លារ។
អាវុធ១ភាគ៣បានលក់ទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់មកគឺតំបន់អឺរ៉ុប និងអាស៊ី ។ ប្រទេសដែលទិញអាវុធពីអាមេរិកច្រើនបំផុតនោះគឺ ប្រទេសអារ៉ាប៊ី សាអូ៊ឌីត អារ៉ាប់រួម អេហ្ស៊ីប ហុល្លង់ …ក្រៅពីនេះក៏នៅមានកោះតៃវ៉ាន់ផងដែរ។ ប្រាក់ចំណូលពីការលក់អាវុធរបស់អាមេរិកជារៀងរាល់ឆ្នាំបានកើនឡើងជាង៦០ពាន់លានដុល្លារ។
សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាការប្រឈមមុខតានតឹង នៅក្នុងតំបន់អាស៊ីជួយឱ្យក្រុមហ៊ុនផលិតអាវុធរបស់អាមេរិករកប្រាក់បានជាច្រើន។
លោក Bill Hartung មកពីមជ្ឈមណ្ឌលស្រាវជ្រាវវBill Hartung បាននិយាយទៅកាន់សារព័ត៌មាន Forbes ថា «ប្រមុខដឹកនាំក្រុមហ៊ុនឧស្សាហកម្មសព្វាវុធ អាមេរិកតែងតែប្រកាសថា ពួកគេ ចង់រក្សាលទ្ធិប្រជាធិបតេយ្យ ហើយក្រុមហ៊ុនទាំងនោះមានតួនាទីផ្តល់អាវុធទៅលើប្រទេសអ៊ុយក្រែន និងប្រទេសជាច្រើនទៀតដើម្បីរក្សាប្រជាធិបតេយ្យ ។
ក្រុមអ្នកឯកទេសបានលើកឡើងថា សង្គ្រាម វិវាទនៅជុំវិញពិភពលោកគឺជាឱកាសដែលអាមេរិកលក់អាវុធបានច្រើនបំផុត ដោយប្រទេសនីមួយៗត្រូវការអាវុធដើម្បីការពារខ្លួន៕
ដោយ៖ ធីរីណា(រូបថត : USA TODAY/RS)