ប្រទេសសិង្ហបុរី ៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសមាគមប្រជាជនសឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគា Pan Pacific Singapore ក្រោមវត្តមាន លោក Lim Hock Yu អគ្គនាយកប្រតិបត្តិនៃ PA និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ អនុស្សារណៈនេៈ ជាអនុស្សារណៈនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាដៃគូទាំងពីរ ដែលកន្លងមក ស្ថាប័នទាំងពីរមានស្នាដៃលេចធ្លោក្នុងការងារសង្គម មនុស្សធម៌ និងការងារយុវជននៅក្នុងប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា កន្លងមក ស្ថាប័ននៃប្រទេសទាំងពីរ ធ្លាប់បានធ្វើការសហការគ្នាយ៉ាងស្អិតរមួតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនៈកិច្ចសិក្សាជាច្រើនលើក។ អនុស្សារណៈនាពេលនេះ ក៏នឹងបើកឱកាសកាន់តែធំសម្រាប់ស្ថាប័នទាំងពីរក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរបស់ខ្លួន៕
ដោយ ៖ សិលា