ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមត្រួតពិនិត្យបច្ចេកទេសចិញ្ចឹម សត្វជ្រូក នៅកសិដ្ឋានវឌ្ឍនៈ អូរសារាយ ក្នុងស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ៖ បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយលោក-លោកស្រី ប្រតិភូ, មន្ទីរកសិកម្មខេត្ត, អភិបាលស្រុកត្រាំកក់, ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសចិញ្ចឹមសត្វជ្រូក នៅកសិដ្ឋានវឌ្ឍនៈ អូរសារាយ ស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់។

បើតាមការបញ្ជាក់ពី លោកស្រី ងិន គន្ធា ម្ចាស់កសិដ្ឋានវឌ្ឍនៈ អូរសារាយ បានឱ្យដឹងថា កសិដ្ឋានវឌ្ឍនៈ អូរសារាយ បង្កើតឡើងតាំងពីឆ្នាំ២០១៧ ដោយចាប់ផ្ដើមលើផ្ទៃដី ១២ហិកតា មានចំនួន ៨រោង ដល់ឆ្នាំ២០១៩ បានសាងសង់បន្ថែម ៤រោង ដល់ឆ្នាំ២០២០ បានសាងសង់បន្ថែម ៨រោង និងរហូតមកដល់ឆ្នាំ២០២២ កសិដ្ឋានមានផ្ទៃដីជិត ៣០ហិកតា និងមានរោងចិញ្ចឹមសត្វជ្រូក ចំនួន ២០រោង (រោង១ ដាក់ជ្រូកសាច់បាន ៧០០ក្បាល) និងមានសត្វជ្រូកសរុប ១៤០០០ក្បាល និងធ្វើការប្រមូលផលរយៈពេល ៦ខែម្ដង៕

ដោយ ៖ សិលា


ចែករំលែក៖