ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាង ចាន់ទី ហៅ ឡុង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ ស្នាក់នៅកាស៊ីណូទី៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ករណីកាប់គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិ។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតជាបក្ខពួករបស់ជនសង្ស័យឈ្មោះ យឿន រ៉ាដូច នៅចំណុចម្តុំវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជននេះបានប្រព្រឹត្តនៅយានដ្ឋានជួសជុលរថយន្តយីហោ ទី បុប្ឆា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធករណីកាប់គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិ។ ជនរងគ្រោះឈ្មោះ អ៊ា ទី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់យានដ្ឋានទី បុប្ឆា ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្ភារចាប់យក៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១IJ-៧១៥២។ សម្ភារបាត់បង់៖ ទូរទស្សន៍ថ្លឹងកង់រថយន្តចំនួន ០១ គ្រឿង តម្លៃ១៧០ដុល្លារអាមេរិក, អាគុយចំនួន០១គ្រឿងតម្លៃ៩០ដុល្លារអាមេរិក, ឧបករណ៍បុកផ្សែងរថយន្ត ចំនួន០១ តម្លៃ២៥០ដុល្លារអាមេរិក, ហាតឌីសកុំព្យូទ័រចំនួន០១ តម្លៃ៧០ដុល្លារអាមេរិក, ម៉ូទ័រសប់កង់រថយន្តចំនួន០១ តម្លៃ៧០ដុល្លារអាមេរិក, ស្ពីកឃើរម៉ាកJBLពណ៌ខៀវចំនួន០១ តម្លៃ១៧០ដុល្លារអាមេរិក។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ រ៉ារ៉ា