ក្រុមអ្នកឯកទេសទទួលបន្ទុក ទប់ស្កាត់ជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោកបានលើកឡើងថា មិនទាន់ដល់ពេលដែលត្រូវចាក់វ៉ាក់សាំងបង្កាជំងឺអុតស្វាជាទ្រង់ទ្រាយធំនោះឡើយ។
នៅថ្ងៃទី១៥ខែសីហា លោកបណ្ឌិត Rosamund Lewis អ្នកឯកទេសទទួលបន្ទុកទប់ស្កាត់ជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោកបានលើកឡើងថា មិនទាន់ដល់ពេលចាំបាច់ដែលត្រូវ ចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វាទ្រង់ទ្រាយធំនោះឡើយ។
នៅពេលនេះប្រទេសដែលមានករណីកើតជំងឺអុតស្វាច្រើនជាងគេ គឺ អាមេរិក។ តាមតួលេខថ្មីបំផុតរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក(CDC) បានឱ្យដឹងថា នៅទូទាំងអាមេរិកមានករណីកើតជំងឺអុតស្វាកើនឡើងដល់ទៅជាង១១.១៧៧នាក់ ។ រដ្ឋញូវយ៉ក មានករណីកើតជំងឺអុតស្វាច្រើនជាងគេ គឺមានជិត៣០០០នាក់។ បន្ទាប់មកគឺរដ្ឋ កាលីហ្វ័រនីញ៉ា មានជិត២០០០នាក់… ។
តាមការប្រកាសរបស់(CDC) ករណីកើតជំងឺអុតស្វាដំបូងគេបង្អស់នៅអាមេរិក គឺនៅថ្ងៃទី ១៨ខែឧសភា ហើយក៏មានការឆ្លងជាបន្តបន្ទាប់មក ។ គេហទំព័រ Politico បានផ្សាយថា មានផលលំបាកជាច្រើនក្នុងការទប់ស្កាត់ការឆ្លងជំងឺអុតស្វា ដោយសារតែការធ្វើតេស្តមិនបានទូលំទូលាយ និងការចែកចាយវ៉ាក់សំាងយឺតយ៉ាវ។ តាមសារព័ត៌មានខាងលើ អាចនឹងមានការយឺតយ៉ាវក្នុងការទប់ស្កាត់ជំងឺអុតស្វានៅអាមេរិក ។
នៅថ្ងៃទី២៣ ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុកជំងឺអុតស្វាគឺជាស្ថានភាពអាសន្នសុខាភិបាលនៅលើពិភពលោក។ នេះជាការប្រកាសអាសន្នខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោកចាប់តាំងពីការផ្ទុះជំងឺអុតស្វាមក។
មកទល់ពេលនេះជំងឺអុតស្វាបានឆ្លងរាលដាលដល់៨៩ប្រទេសជុំវិញពិភពលោក ដោយមានអ្នកជំងឺជិត៣២ពាន់នាក់ និងស្លាប់ ១២នាក់ ។ អឺរ៉ុបនិងអាមេរិកគឺជាតំបន់មានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA