ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារជូនដំណឹងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រៀមទីទួលសុវត្ថិភាពខណៈពេលដែលការទទួលរងសម្ពាធទាប

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារបានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២២ រដ្ឋបាលខេត្តបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន មាត់ទន្លេនិងបងប្អូននៅកំពុងរស់នៅតាមតំបន់ងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀងឱ្យបានជ្រាបថា:ដោយផ្អែកតាមជូនជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីពីស្ថានភាពអាកាសធាតុជ្រលងសម្ពាធទាបឥណ្ឌានិងរំកិលធ្លាក់ចុះមកជាមួយនឹងសម្ពាធទាប(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃឡាវនិងវៀតណាមដោយភ្ជាប់ជាមួយនឹងសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូងនឹងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ដែលប្រការនេះរដ្ឋបាលខេត្តសូមជូននឹងឲ្យបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិតជៀសវាងការកើតមានឡើងនូវគ្រោះថ្នាក់ជាយថាហេតុ។

ក្នុងករណីប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់សូមមេត្តារាយការណ៍និងផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរភូមិ ឃុំ ក្រុង ស្រុកខេត្តជាបន្ទាន់ដើម្បីមានលទ្ធភាពចាត់វិធានការដោះស្រាយការពារនិងសង្គ្រោះបានទាន់ពេលវេលា។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ននិងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងសែននិងទន្លេដែលកំពុងហក់ឡើងជាបន្ទាប់នេះ។

សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ នេះ ទឹកស្ទឹងសែនក្រុងព្រះវិហារមានកម្ពស់១០.០៨ម៉ែត្រដែលកំពស់ដែលពិតដែលត្រូវប្រកាសអាសន្នគឺ ១១.៥៦ម៉ែត្រ៕

ដោយ ៖ សិលា


ចែករំលែក៖