ព័ត៌មានទាន់ហេតុការណ៍៖

ចិនដាក់ទណ្ឌកម្មទៅលើមន្ត្រីកោះតៃវ៉ាន់ជាច្រើនរូប

ចែករំលែក៖

ទីក្រុងប៉េកាំងទើបតែបានប្រកាសដាក់ទណ្ឌកម្មទៅលើមន្ត្រីកោះតៃវ៉ាន់ជាច្រើនរូប ដោយមូលហេតុ«ការពារផលប្រយោជន៍និងការអភិវឌ្ឍរបស់ពលរដ្ឋកោះតៃវ៉ាន់និងចិនដីគោក»។
ក្នុងចំណោមបុគ្គលទាំង៧រូប ស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ក្នុងនោះមាន Hsiao Bi-khim តំណាងកោះតៃវ៉ាន់ប្រចាំនៅអាមេរិក និង Wellington Koo អគ្គលេខាធិការនៃគណៈកម្មការសន្តិសុខកោះតៃវ៉ាន់ ។ តាមសារព័ត៌មាន ស៊ីនហួបានផ្សាយថាបុគ្គល៧រូបស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មគឺសំដៅទៅលើគណបក្សកាន់អំណាចនៅលើកោះនេះ។
ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ចិន នៅថ្ងៃទី១៦ខែសីហា បានប្រកាសថា បុគ្គលដែលស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មនិងសមាជិកក្រុមគ្រួសារមិនអាចទៅកាន់ ចិនដីគោកបានឡើយ ក្នុងនោះមានទាំងកោះហុងកុង ម៉ាកាវផងដែរ ។
ទន្ទឹមនឹងនោះ បណ្តាក្រុមហ៊ុនដែលផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលកោះតៃវ៉ាន់ នឹងមិនអនុញ្ញាតឱ្យទទួលបានផលចំណេញពីចិនដីគោកនោះឡើយ។ សកម្មភាពខាងលើស្ថិតក្នុងគោលដៅអភិវឌ្ឍន៍សន្តិភាព ។
ការដាក់ទណ្ឌកម្មខាងលើកើតឡើងក្រោយដំណើរទស្សនកិច្ច របស់តំណាងរាស្ត្រអាមេរិកដឹកនាំដោយលោក Ed Markey មកពីគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែសីហា ៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖