ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត បើបានមកលេងហើយដឹងតែជាប់ចិត្ត

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត ស្ថិតនៅភូមិសាស្ត្រភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ សហគមន៍​តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត​ ដែលបានចងក្រងសហគមន៍ទេសចរណ៍ពីយូរ ដែលទីនេះមានសត្វស្លាបច្រើនប្រភេទដូចជា៖ ត្រយ៉ងយក្ស ,ទាព្រៃស្លាប ,សត្វត្មាត ,ក្រៀល ,ត្រសេះ និង មៀម ជាពិសេសជីវៈចម្រុះនៅជុំវិញ តែសហគមន៍នេះការពារព្រៃបានយ៉ាងល្អ ព្រៃក្រាស់ ធំៗ និងមានច្រើនប្រភេទ ។ 

សូមជម្រាបដែរថា​ ចំណុចពិសេសទីនេះ​ អ្នកអាចទស្សនាសត្វស្លាប កម្រៗជាច្រើន និងការស្នាក់នៅជំរុំតង់ និងការចំអិនម្ហូបបែបសហគមន៍ដ៏មានជំនាញ ។ បើបានមកលេងហើយដឹងតែជាប់ចិត្ត៕

ដោយ​៖សហការី​


ចែករំលែក៖