ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មាន ស្តីពី កិច្ចជំនួបរវាង លោក កែវ រ៉េមី និងលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មាន ស្តីពី កិច្ចជំនួបរវាង លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងទទួលជួបជាមួយ លោក វីឌីតមុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ព្រឹក នៅទីស្នាក់ការ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អគារលេខ៣ ផ្លូវ IV.13 ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ចលើកទី១នៅកម្ពុជារបស់ លោក វីឌីត មុនតាប៊ន ភាគីទាំងពីរនឹងជជែក ពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានសិទ្ធិមនុស្សនៅកម្ពុជា កិច្ចការនិងសមិទ្ធផលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានដោយក្តីសោមនស្ស។ ចំពោះព័ត៌មានពិស្តារ សូមទាក់ទងផ្ទាល់មកកាន់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន (០៦១ ៦៦៦ ៧៨៨) ឬ លោក កត្តា អ៊ន (០១២ ៨៧៧ ៦៩៩) ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖