ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសពីគម្រោងសម្រាប់ស្ថានីយអវកាសថ្មីក្រោយចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS

ចែករំលែក៖

អង្គការអវកាសរុស្ស៊ី Roscosmos បានប្រកាសពីគម្រោង កសាងស្ថានីយអវកាសថ្មីដាច់ដោយឡែករបស់ខ្លួនក្រោយទីក្រុងមូស្គូសម្រេចចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS ។
សារព័ត៌មានTass បានផ្សាយថា ក្រុមហ៊ុនផលិតកាំជ្រួចមីស៊ីល អវកាស Energia របស់ Roscosmos បានប្រកាសពីគម្រោងបង្កើតស្ថានីយអវកាសនៅក្នុងវេទិកា Army-2022 ។ ស្ថានីយអវកាសរួមមាន module ស្រាវជ្រាវជាច្រើន និងយាន Oryol នឹងឡើងទៅកាន់ស្ថានីយនាពេលអនាគត។
កាលពីថ្ងៃទី២៦ខែកក្កដា លោក Yuri Borisov អគ្គនាយកអង្គការអវកាសរុស្ស៊ីបានប្រកាសថា រុស្ស៊ីនឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិនៅឆ្នាំ២០២៤ ដោយផ្តោតទៅលើការសាងសង់ស្ថានីយអវកាសដាច់ដោយឡែករបស់ខ្លួន។ នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Yuri Borisov បានបញ្ជាក់ថា អង្គការ Roscosmos នឹងបំពេញរាល់ភារកិច្ចជាមួយប្រទេសជាដៃគូមុនពេលចាកចេញពីស្ថានីយអវកាស ។
លោក Yuri Borisov បន្តទៀតថា «ការសម្រេចចាកចេញពីស្ថានីយអវកាសISS នៅឆ្នាំ២០២៤ត្រូវបានកំណត់រួចរាល់ ។ ខ្ញុំគិតថាដល់ពេលដែលយើងត្រូវចាប់ផ្តើមបង្កើតស្ថានីយដាច់ដោយឡែករបស់ខ្លួនហើយ។
ក្នុងពេលនេះដែរ ចិនបានបង្កើតស្ថានីយអវកាសរបស់ខ្លួន ប្រកបដោយជោគជ័យ ហើយក្រុមអ្នកវិទ្យាសាស្ត្រចិននឹងបញ្ជូន module មួយទៀតប៉ុណ្ណោះទៅតភ្ជាប់គឺជាការរួចស្រេច៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ NASA)


ចែករំលែក៖