ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូម្នាក់ឯងជ្រុលទៅបុកគល់ស្ពានថ្មស្ទឹងមានជ័យ ពេញទំហឹង កាលពីវេលាម៉ោង៩ និង០៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានថ្មស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧)ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជាជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឃ្លីក ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HS-2818 តែម្នាក់ឯង ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបុកគល់ស្ពានថ្មស្ទឹងមានជ័យបែងចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់សន្លប់បាត់ស្មារតី រីឯម៉ូតូក៏រងការខូចខាតជាខ្លាំងផងដែរ ។
ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយនាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ