ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុង១គ្រឿងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ចេញពីព្រះវិហារទៅសៀមរាបត្រូវបានបង្រ្កាប

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រថយន្តសាំយ៉ុង១គ្រឿងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ចេញពីព្រះវិហារទៅកាន់ខេត្តសៀមរាបត្រូវបានបង្រ្កាប ក្រោយមានបទបញ្ជាផ្ទាល់មាត់ពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ឱ្យលោកអនុសេនីយ៍ឯក ចាន់ សុី មេបញ្ជាការរងអាវុធហត្ថស្រុកគូលែន សហការនិង មេស្នាក់ការកងរាជអាវុធហត្ថ ២១០ ប្រចាំព្រំប្រទល់ខេត្តព្រះវិហារ-សៀមរាប ។

ករណីនេះធ្វើឡើងនៅវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុច ភូមិសាស្ត្រ ភូមិ អូរចាក់ស្រា ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

ប្រភពបានឱ្យដឹងថា ក្រោយអ្នកសារព័ត៌មានរាយការណ៍ទៅ លោកឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាកងវុធហត្ថខេត្តព្រះវិហារថា មានរថយន្តសាំយ៉ុង១គ្រឿងលួចដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទលេខ ២ (ឈើត្បែង)ខុសច្បាប់ លោកមេបញ្ជាការ បានដាក់បទបញ្ជាឱ្យ មន្រ្តីក្រោមឱវាទខាងលើ ធ្វើការបង្រ្កាបឱ្យខានតែបាន ។

ករណីនេះមេឈ្មួញជើងខ្លាំងបានបើករថយន្តរ៉េពេញផ្លូវជាតិលេខ ៦៤ និងមិនឱ្យអាវុធហត្ថឃាត់ឡើយ ទើបមកដល់ផ្លូវក្រាលក្រួសក្រហមមួយខ្សែបែជាមេឈ្មួញបើកចូលផ្លូវទាល់ទៅមិនរួច ហើយរថយន្តបែកកង់ទៀតផងទើបសមត្ថកិច្ចឃាត់បាន ចំណែកតៃកុងរថយន្តដាក់មេផាយចូលព្រៃបាត់ បន្សល់ទុករថយន្តម៉ាកសាំយ៉ុងពណ៌ស ផ្លាកលេខភ្នំពេញ2A.8349 ត្រូវកងរាជវុធហត្ថស្រុកគូលែនបានប្រគល់ជូនជំនាញ សង្កាត់រដ្ឋបាលព្រៃឈើ គូលែន ដើម្បីធ្វើនីតិវិធីបន្ត ៕

ដោយ៖ អ្នកប្រម៉ាញ់


ចែករំលែក៖