ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក ​៖​ ស្ថានភាពទឹកជំនន់ និងអាកាសធាតុ នៅថ្ងៃទី១៧ ខែសីហានេះ!

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានឱ្យដឹងថា​ ស្ថានភាពទឹកជំនន់ និងអាកាសធាតុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះមានដូចខាងក្រោម ៖

១- ស្ថានភាពទឹក ច្រកទឹកអូរស្ពាន បានស្រក នៅតែកំពស់ ១.៦ ម ( ទទឹងអូរ ១២ម ) វេលានេះអាកាសធាតុ មេឃស្រឡះ ។

២- ស្ថានភាពទឹកអូរល្ហុង នៅក្រុងប៉ោយប៉ែត ទឹកបានកេីនឡេីងដល់កម្រិត ៥.៣ ម ( កំពស់ប្រុងប្រយ័ត្ន ៥.៥ ម ) ។ មានទឹកហូរកេីនជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀងហូរមកប្រទេសថៃជាប់ជាយដែន អាកាសធាតុដូចគ្នា ( ពុំមានជំនន់ ) ។

៣- ស្ថានភាពទឹកនៅអូរបីជាន់ នៅលើស្រុកអូរជ្រៅ មិនទាន់មានទឹកមកពីប្រទេសថៃដែរ បេីកថ្ងៃ ។

៤- ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម នៅស្រុកថ្មពួក មិនមានទឹកហូរមកពីដីថៃទេ អាកាសធាតុ មេឃស្រឡះ ។

៥- ស្ថានភាពទឹកស្ទឹងមង្គលបូរី ឡេីងនៅកម្រិតកំពស់ ៥.៥ ម  (កំពស់ប្រុងប្រយ័ត្ន ៦.៥ ម ) ។

៦- ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណ ឡេីងនៅកម្រិតកំពស់ ៥.៩៥ ម ( កំពស់ប្រុងប្រយ័ត្ន ៧.៥០ ម ) ។

៧- ស្ថានភាពទឹកស្ទឹង ស្ពានស្រែង នៅស្រុកភ្នំស្រុក នៅកម្រិតកំពស់ ១៣.២ម ( កំពស់ប្រុងប្រយ័ត្ន ១៤.០០ ម ) ។

សរុបរួមមក ស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាលៃ ទឹកបានស្រកវិញហេីយ។ 

ជាមួយគ្នានោះ​ ក្រសួង​ ក៏បានបន្ថែមថា​ នៅថ្ងៃត្រង់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម នៅផ្នែកខ្លះនៃក្រុងប៉ៃលិន ខេត្តប៉ៃលិន។​ ចំណែកនៅក្រុងសួង ខេត្តត្បូងឃ្មុំ មានភ្លៀងកំពុងធ្លាក់ក្នុងកម្រិតខ្សោយ-តិច​៕

ដោយ៖សហការី


ចែករំលែក៖