ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងចម្រុះចុះបង្ក្រាប

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងត្រូវបានលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យដឹកនាំកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជយ័ សហការជាមួយអាវុធហត្ថស្រុកត្បែងមានជ័យ នគរបាលប៉ុស្តិ៍បុស្សធំ និង កម្លាំងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ។

ប្រតិបត្តិការនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ នៅចំណុច ភូមិ បុស្សធំ ឃុំ ប្រមេរ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ។

មេឈ្មួញជាម្ចាស់សិប្បកម្មត្រូវបានគេស្គាល់ឈ្មោះ ជ័យ សាន ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅទីកន្លែងខាងលើ ។

លោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានឱ្យដឹងថា ក្រោមការដឹកនាំនឹងចង្អុលបង្ហាញរបស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ  និង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ កម្លាំងផ្នែកនឹងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យនឹងកម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងសិប្បកម្មខាងលើ ដើម្បីអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ ។

ក្នុងនោះវត្ថុតាងមានតាបឈូសនឹងឈើលេខ ១ មួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ចំណែកម្ចាស់ឈ្មោះ ជ័យ សាន ត្រូវបានធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសិប្បកម្មខុសច្បាប់តទៅទៀត ។

សូមបញ្ជាក់ជូនផងដែរថា សិប្បកម្មកែឆ្នៃឈើខុសច្បាប់ខាងលើ បានធ្វើអាជីវកម្មខុសច្បាប់យូរមកហើយ ហើយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក សុង បញ្ញា ក៏ធ្លាប់បានចុះទៅធ្វើការអប់រំនឹងធ្វើកិច្ចសន្យាមិនឱ្យបន្តធ្វើសិប្បកម្មខុសច្បាប់តទៅទៀតទេ តែម្ចាស់ សិប្បកម្មរូបនេះនៅតែគឃ្លើនធ្វើបន្តមិនព្រមឈប់ ទើបសមត្ថកិច្ចរដ្ឋបាលព្រៃឈើចាប់បង្ក្រាបតែម្តង៕

ដោយ៖ អ្នកប្រម៉ាញ់


ចែករំលែក៖