ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នជំនាញមានសមត្ថកិច្ច ចុះពិនិត្យ និងស្រាវជ្រាវ ករណីធ្វើអត្តឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ស្ថាប័នជំនាញចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើកោសល្យវិច័យជុំវិញមានស្រ្តីម្នាក់ធ្វើអត្តឃាត(ចង.ក)ខណៈមានការសង្ស័យពាក់ព័ន្ធបញ្ហាផ្សេងៗ ។

 ករណីសមត្ថកិច្ចសហការចុះពិនិត្យ និងធ្វើកាស្រាវជ្រាវបញ្ហាមានស្រ្តីធ្វើអត្តឃាតនេះ ត្រង់ចំណុចរោងលក់ដូរមួយកន្លែង ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឈិន គារី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.សង្កាត់កើតហេតុ ។

 ក្រោយពិនិត្យជាក់ស្ដែងស្រ្តីរងគ្រោះបានយកខ្សែអង្រឹង១កំណាត់ ចងព្យួ.កទៅធ្នឹមរោងដែកខាងលើនោះ(បណ្ដាលឲ្យស្លាប់)ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យបញ្ហាផ្សេងៗនោះទេ អាចបណ្ដាលមកពីមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី នេះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្ទះព្រៃ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖