ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបុកម៉ូតូហេីយព្យាយាមគេចខ្លួនថែមទាំងប្រេីហិង្សាដាក់សមត្ថកិច្ចទៀត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីបេីករថយន្តបង្កគ្រោះថ្នាក់ឱ្យមនុស្សរងរបួសហេីយថែមទាំងប្រេីហិង្សាដាក់សមត្ថកិច្ចទៀត។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅស្តុបវត្តនាគវ័ន ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកេីតហេតុកម្លាំងសមត្ថកិច្ចបានល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញរថយន្តម៉ាកឡិចស៊ីសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ 6184 បេីកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយបានបេីកបុកម៉ូតូម៉ាកឃ្លីកមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម1AB 9639 បេីកបរដោយបុរសម្នាក់បណ្តាលឱ្យរងរបួសភ្លាមនោះរថយន្តបង្កមិនព្រមឈប់នោះទេក៏ព្យាយាមគេចខ្លួនទេីបសមត្ថកិច្ចប្រដេញតាមឃាត់រថយន្តបានស្រាប់តែអ្នកបេីកបររថយន្តចុះមកវាយទៅលេីសមត្ថកិច្ចទេីបសមត្ថកិច្ចចាប់វាយខ្នោះតែម្តង។ 

ក្រោយកេីតហេតុជនបង្កនិងរថយន្តរួមទាំងម៉ូតូត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖