ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៨ ខែសីហា ឆ្នាំ២០២២នេះថា៖ ស្ទឹងដំណាក់ក្បូន នារដូវវស្សា ដែលស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។
ក្រសួងបរិស្ថាន ស្ទឹងដំណាក់ក្បូនមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង តាមផ្លូវទៅអូរសោម ដែលធ្វេីឱ្យអ្នកទេសចរណ៍ និងអ្នកដំណេីរតាមផ្លូវនេះ បានទស្សនាផ្ទាំងទស្សនីយ៍ភាព ដ៏ល្អឯកនៃដងស្ទឹង អមជាមួយដេីមឈេីឈរអមសងខាង និងទទួលបានអារម្មណ៍ស្រស់ស្រាយ ខ្យល់បរិសុទ្ធពីធម្មជាតិ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះក្រសួងបរិស្ថាន បានបង្ហាញពីទឹកធ្លាក់ឆាយយោង ក្នុងរដូវវស្សា កំពុងទាក់ទាញភ្ញៀវទេសចរណ៍បែបថ្មើរជើង ស្ថិតក្នុងឃុំប្រឡាយ ស្រុកថ្មបាំង តំបន់អារ៉ែង ខេត្តកោះកុង។
ក្រសួង បានបញ្ជាក់បន្ថែមថា សម្រស់ដ៏ល្អឯកនៃទឹកធ្លាក់អមជាមួយដើមឈើ ដែលមានទស្សនីយ៍ភាពប្រៀបបានដូចជាផ្ទាំងគំនូរ ដែលបង្ហាញសម្រស់នៅកណ្តាលព្រៃឈើដ៏ធំស្កឹមស្កៃ និងមានចំងាយពីសហគមន៍អារ៉ែង ២៥គីឡូម៉ែត្រ និងមានចំងាយ ១៤ គ.មពីផ្ទះស៉ីអាយភ្នំខ្នងក្រពើ បើយើងធ្វើដំណើរពីភ្នំខ្នងក្រពើទៅ ត្រូវដើរតាមផ្លូវទៅអារ៉ែងរហូតជិតដល់រូងជំនាង និងឃើញមានដានផ្លូវបត់ស្តាំ ចុះច្រាំងដាច់បន្តិច ហើយដើរចុះបន្តប្រមាណ២គីឡូ និងដល់ទឹកធ្លាក់ឆាយយោង៕
ដោយ៖សហការី