ភ្នំពេញ៖ មុខសញ្ញាចោរឆក់ទូរស័ព្ទដៃយ៉ាងសកម្មម្នាក់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញចាប់ឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់។ នេះបេីតាមការបញ្ជាក់ពីលោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដែលបានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២។
លោកអធិការខណ្ឌដូនពេញបានបន្ថែមថា យោងតាមលទ្ធផលបង្រ្កាបជាក់ស្តែងកម្លាំងជំនាញផ្នែកយុត្តិធម៍ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានធ្វេីការឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់យកទូរស័ព្ទម៉ាកIPhone11 ពណ៌ស) កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចលេីផ្លូវព្រះស៉ីសុវត្ថិ ក្នុងភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ អ៊ាង សុខឡាំដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកHonda Icon ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1K-2393, ទូរស័ព្ទដៃម៉ាកIPhone 11 ពណ៌ស ប្រេីលេខទូរស័ព្ទ(របស់ជនរងគ្រោះ)។
បច្ចុប្បន្នកម្លាំងជំនាញផ្នែកយុត្តិធម៏ និងសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១ កំពុងធ្វេីការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តនីតិវិធីច្បាប់៕
ដោយ៖ស តារា