ខេត្តស្ទឹងត្រែង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃព្រហស្បតិ៍ ទី១៨ សីហា ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការ និងសំណង់អគារចំនួន ៦៩ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក។
ក្នុងពិធីនេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ជូនដល់តំបន់ប្រតិបត្តិកាសឹករងមណ្ឌលគិរី, រតនគិរី និងស្ទឹងត្រែងផងដែរ ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានដឹកនាំប្រជុំត្រួតពិនិត្យការងារនៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក៕
ដោយ៖សហការី