ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ នគរបាលស្រុកកោះធំ​ បំភ្លឺជុំវិញករណីបុគ្គលិក​របស់កាស៊ីណូផ្នែកអនឡាញប្រមាណជា៦០នាក់សម្រុករត់ចេញពីបរិវេណកាស៊ីណូ​តៃភីងយ៉ាង និងបានហែលឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​នៃអធិការដ្ឋាននគរបាលស្រុកកោះធំ​ មានកិត្តិយស​សូមបំភ្លឺឆ្លេីយតបទៅនឹងសេចក្តីរាយការណ៍របស់​ប្រជាពលរដ្ឋទៅកាន់មជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ​(HOTLINE 117) ដែលមានខ្លឹមសារដូច្នេះថា៖​ មានបុគ្គលិក​របស់កាស៊ីណូផ្នែកអនឡាញប្រមាណជា៥០-៦០នាក់ (ជនជាតិវៀតណាម) បានសម្រុករត់ចេញពីបរិវេណកាស៊ី​ណូតៃភីងយ៉ាង ហើយបានហែលទឹកឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតនៅ​ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល។

​     ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​មក និងដោយមានការចង្អុលបង្ហាញពីក្រុម​ការងារប្រតិកម្មរហ័សខេត្ត​ លោកវរសេនីយ៍ឯក​ ស៊ីម​ ឃាង​ អធិការនគរបាលស្រុក​កោះធំបាន​បញ្ជាឱ្យផ្នែកជំនាញ​ចុះពិនិត្យមើល​ជាបន្ទាន់​។ 

​     ជាលទ្ធផល​ក្រោយការចុះពិនិត្យស្រាវជ្រាវ​នៅទីតាំងខាងលេី​ គឺពិតជាមានបុគ្គលិក(ជនជាតិវៀតណាម) របស់កាស៊ីណូ​​ផ្នែកអនឡាញប្រមាណ៥០-៦០​នាក់បានសម្រុករត់ចេញពីបរិវេណកាស៊ី​ណូតៃភីងយ៉ាងប្រាកដមែន ហើយពួកគេបានហែលទឹកឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតនៅ​ក្នុងភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាលទៀតផង។

​  

    បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ​ កំពុងស៊េីបអង្កេតស្រាវជ្រាវស្វែងរកមូលហេតុ​ទៅតាមនីតិវិធី៕

ដោយ៖ស្អាង​ជ័យ​


ចែករំលែក៖