ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ ៖​ ក្រើនរំលឹកដល់យោធិនទាំងអស់ បន្តអនាម័យជាប្រចាំ ការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទថ្មី និងជម្ងឺអុតស្វាដ៏កាចសាហាវ

ចែករំលែក៖

ខេត្ត​ប៉ៃលិន៖​ លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការ​កង៥០៤ ធ្វេីបដិសណ្ឋារកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥​ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជុំវិញពិភពលោក និងឯកសារជំនួយស្មារតី ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ បានដាស់តឿនស្មារតី ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវគោរព និងអនុវត្តឱ្យបាននូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ។ ហើយយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារអធិបតេយ្យភាពជាតិ និងត្រូវបម្រើប្រជាជន ដោយស្មោះត្រង់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ ក្រើនរំលឹកដល់យោធិនទាំងអស់ បន្តអនាម័យជាប្រចាំ ការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទថ្មី និងជម្ងឺអុតស្វាដ៏កាចសាហាវ ដោយបន្តអនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ បានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការថ្នាក់លើ ខិតខំការពារជាតិ មាតុភូមិ និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ៕

ដោយ​៖សហការី​


ចែករំលែក៖