ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា សុីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ ដោយជនសង្ស័យកំពុងធ្វើសកម្មភាពលួចលុយតាមរថយន្ត នៅពេលកម្លាំងនគរបាលជំនាញល្បាតតាមដងផ្លូវឃើញក៏ឃាត់ខ្លួន កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ក្រោយពីការសាកសួរជនសង្ស័យ បានសារភាពថាខ្លួនបានធ្វេីសកម្មភាពចំនួន៤លេីក៖
-លេីកទី០១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី ខ្លួនបានជិះម៉ូតូម៉ាកស្កូបពីព័ណសគ្មាស្លាកលេខ ចេញពីមហោស្រពចាស់ម្នាក់ឯងហេីយពាក់មួកកាតិបព័ណខ្មៅពេលមកដល់មុខផ្សារលេីក៏ឃេីញរថយន្តកូរ៉េ០១គ្រឿងមានឃ្លុបដឹកផលិតផលចតនៅក្បែរស្តុបផ្សារលេី ហេីយម្ចាស់រថយន្តកំពុងលេីកអីវ៉ាន់ដាក់ឲ្យម៉ូយ ហេីយរថយន្តអត់បិទកញ្ចក់ ខ្ញុំបានក៏ជិះម៉ូតូទៅអែបរថយន្តនោះអឺតមេីលតាមទ្វាក៏ឃេីញកាបូបស្ពាយមួយព័ណខ្មៅដាក់នៅក្នុងកាប៊ីនរថយន្ត ហេីយខ្លួនក៏បានបេីកទ្វារថយន្តនោះលួចយកកាបូបដាក់លេីម៉ូតូហេីយបេីកទៅកន្លែងដីឡូត៍ទំនេរជិតបន្ទាយប៉េអឹមអូរឈេីទាល ហេីយខ្លួនបានបេីកកាបូបនោះមេីលឃេីញមានប្រាក់អាមេរិកជាង២០០០ដុល្លានិងប្រាក់ខ្មែរចំនួន៧០០០០០០រៀល និងមានបុងគិតលុយ ហេីយពេលខ្លួនបានយកលុយចេញក៏បោះកាបូបនឹងបុងគិតលុយចោលក្បែររបងដីឡូត៍នោះទៅ ហេីយខ្លួនបានយកលុយនោះទៅលេងល្បែងនៅកាសុីណូចាញ់អស់និងបានចាយវាយខ្លះ ។
-លេីកទី០២ នៅថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ថ្ងៃត្រង់ ខ្លួនបានជិះម៉ូតូស្កុបពីទៅបេីកទ្វាររថយន្តកូរ៉េដឹកផលិតផលលក់ហេីយចតនៅផ្សារពាណិជ្ជកម្មខ្លួនក៏បានលួចយកលុយបានជាង៤០០ដុល្លាដែលគេរុះជាមួយបុងលុយញាត់នៅប្រហោងម៉ាញ៉េរថយន្ត លុយដែរខ្លួនបានលួចបាននោះក៏យកទៅលេងល្បែងអស់ចាញ់អស់ទៅ ។
-លេីកទី០៣ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ថ្ងៃត្រង់ ខ្លួនបាមជិះម៉ូតស្កុបពីព័ណសគ្មានស្លាកលេខ ចូលតាមផ្លូវផ្ទះតាឆេ ដល់មុខសាលាសុវណ្ណភូមិក៏រថយន្តម៉ាកស្តារិចព័ណ ស គេចតនៅមុខហាងលក់ទូរស័ព្ទហេីយខ្លួនក៏បានទៅលួចបេីកទ្វាររថយន្តនោះដែលគេអត់ឡុកសោរ យកបានសាក់កាដូមួយព័ណក្រហម ក្នុងកាបូបនោះមានលុយ ដុល្លានិងលុយខ្មែរ សរុបប្រហែល៤០០ដុល្លា ពេលខ្លួនយកហេីយក៏បោះសាក់កាដូចោលនៅហួសស្ដុបសាលាបៀលប្រាយបន្តិច ហេីយលុយនោះខ្លួនយកចាយវាយខ្លះនិងលេងល្បែងកាសុីណូចាញ់អស់ទៅ ។
-លេីកទី០៤ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦:០០នាទី ខ្លួនបានជិះម៉ូតូស្កុបពីព័ណស ដដែលហេីយពាក់មួកកាតិបព័ណខ្មៅទៅផ្លូវសេតេក៏ឃេីញរថយន្តមួយគ្រឿងម៉ាកអាល់ហ្វាតព័ណខ្មៅគេចតតាមចិញ្ចេីមផ្លូវក្បែរកន្លែងលាងរថយន្តហេីយអត់ឡុកសោរ ខ្លួនក៏បានលួចបេីកទ្វាររថយន្តយកកាបូបដៃមួយព័ណខ្មៅ នៅក្នុងកូនកាបូបនោះមានលុយខ្មែរ ពីរ បី មុឺនរៀលនឹងទូរស័ព្ទចាស់ៗបែកអេក្រង់ចំនួន០២គ្រឿង ប្រេីអត់កេីតខ្លួនបានបោះចោលទៅ ចំណែកលុយ ពីរ បី មុឺនរៀលខ្លួនចាយអស់ទៅ ។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋានក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕
ដោយ៖ស តារា