ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួនករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (ដាវ)។ ករណីចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​ ២០២២​ វេលា​ម៉ោង ២២និង៣០នាទី​ ចំណុចនៅភូមិ​ព្រៃ​ទទឹង​ ឃុំ​ត្រពាំង​វែង​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ 

    មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យ​០២​នាក់ ១.ឈ្មោះ​ ឡាច​ មករា អាយុ១៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ភានផ្សា ឃុំ ព្រះនិពាន្ធ​ ស្រុក​ គងពិសី​ ខេត្ត​ កំពង់​ស្ពឺ​ មុខរបរ មិន​ពិត​ប្រាកដ​ និងទី២.ឈ្មោះ អៀង​ សុភី ភេទ ប្រុស អាយុ​ ១៧​ ឆ្នាំ បច្ចុប្បន្នភូមិ ក្រាំង​ធំ​ ឃុំ​លំពុង​ ស្រុកបាទី ខេត្តតាកែវ​ ។មុខរបរ មិនពិតប្រាកដ ។

វត្ថុតាង​ចាប់​យក​រួមមាន​៖

ដាវដែក​កែឆ្នៃ​ ០១​ ប្រវែង​ ២៥​សង់ទីម៉ែត្រ​ និងម៉ូតូ​០១​គ្រឿង​ម៉ាក​ Honda​Dream​ C125 ពណ៌​ ក្រហម​ ស៊េរី​ឆ្នាំ​ ២០១៨​ ឡើងស៊េរី​ ឆ្នាំ​២០២២​គ្មាន​ ផ្លាក​លេខ។

    បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖