ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៣៨នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេស នៅថ្ងៃទី១៨ ខែសីហានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៨នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ៩នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់ ,ប្រើប្រាស់ ៥ករណី ឃាត់ ២៥នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើនិង ១០០,៦៤ក្រាម និង៧កញ្ចប់តូច និង កេតាមីន(Ke)ស្មើនិង៦,៥៧ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧៧,៧៩ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២,២៤ក្រាម។
៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៥៧ក្រាម។
៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧កញ្ចប់តូច។
៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៣ក្រាម។
៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកKe ៦,៥៧ក្រាម។
៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់។
៨ / ត្បូងឃ្មុំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៧៩ក្រាម។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២,៣២ក្រាម។
៣ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)