ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រកំពុងបត់ស្តាំត្រូវរថយន្តដឹកខ្សាច់បេីកលឿនជ្រុលបុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបត់ស្តាំ ស្រាប់តែមានរថយន្តបែនកង់៦ដឹកខ្សាច់មួយគ្រឿង បើកលឿនជ្រុលទៅបុកផ្ទប់បណ្តាលឲ្យគាបជាប់គ្នាកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេបានឃេីញរថយន្តកុងតឺន័រ ម៉ាក MITSUBISHI ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-8933 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5647 កំពុងបត់ស្តាំចូលផ្លូវបេតុងក្នុងភូមិភ្លាមនោះស្រាប់តែមានរថយន្តបែន ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1510 ដឹកខ្សាច់ពេញរថយន្ត បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកផ្ទប់ជាមួយ រថយន្តកុងតឺន័រេញទំហឹងបណ្តាលឲ្យកៀបជាប់គ្នាកណ្តាលផ្លូវ តែមិនបង្កឲ្យអ្នកណារងរបួស និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ 

 ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ យករថយន្តដាក់អែបខាង រួចប្រគល់ឲ្យសមត្ថកិច្ចជំនាញ វាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រង់ចាំតំណាងសងខាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖