ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំ និងខ្យល់យ៉ាងខ្លាំងបណ្ដាលឱ្យដើមចន្ទគីរីដ៏ធំ១ដើម រលំលើរបងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ខ្យល់កន្ត្រាក់ លាយឡំ និងទឹកភ្លៀង បានធ្វើឲ្យដើមចាន់គីរីដ៏ធំ១ដើមដួលរលំរបើកទាំងឫស សង្កត់ទៅលើរបងមន្ទីរពេទ្យបង្អែកកំពង់ធំ និងប៉ះពាល់ដល់រថយន្ត១គ្រឿងដែលឈប់ចតនៅក្រោមដើមចន្ទគីរី។

    យោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងវេលាម៉ោងប្រមាណ ១៦:៣០នាទីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបរិវេណកែងផ្លូវចូលមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ  សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។

     សាក្សីដដែលបានរៀបរាប់បន្តទៀតថា នៅក្នុងករណីគ្រោះធម្មជាតិខាងលើនេះមិនបណ្ដាលឲ្យមានមនុស្សស្លាប់ឬរងរបួសនោះទេ ក្នុងនោះខូចខាតរថយន្ត១គ្រឿង ម៉ាកឡិចសុីសRX400h   និងខូចខាតរបងមន្ទីរពេទ្យប្រមាណជា២០ភាគរយ ៕

ដោយ៖ មុន្នី


ចែករំលែក៖