ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាប ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់គ្រឿងញៀនដោយខុសច្បាប់

ចែករំលែក៖

  ខេត្តសៀមរាប៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ​បានឱ្យដឹងនៅព្រឹក​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា៖​ កម្លាំងនគរបាល​ជំនាញ​ខេត្តសៀមរាប​ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាបករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានបញ្ជាក់ថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន៖​ ជនសង្ស័យឈ្មោះ ចាំង គាងអាង ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិវៀតណាម មុខរបរគ្មាន មានទីលំនៅ ភូមិ សង្កាត់ ក្រុងមិនចាំ ខេត្តព្រៃនគរ ប្រទេសវៀតណាម (រក្សាទុក និងប្រើប្រាស់ មានសារធាតុញៀននៅក្នុងខ្លួន) ។

ប្រភពដដែលបន្តថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ កម្លាំងនគរបាល​ជំនាញ​ខេត្តសៀមរាប​​ បានសហការជាមួយកម្លាំងអនុរក្សពន្ធនាគារខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះ​ បានចុះបង្ក្រាបបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចក្នុងបរិវេណពន្ធនាគារខេត្តសៀមរាបស្ថិតនៅភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាំង គាងអាង តែម្តង​។

ក្នុងប្រតិបត្តិការនោះ​ដែរ​ កម្លាំង​ជំនាញ​វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅកេតាមីនចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ៦.៥៧ ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន០២គ្រឿង។ 

បច្ចុប្បន្ន​ជនសង្ស័យ​ រួមនឹង​វត្ថុតាង​គ្រឿងញៀន​ ត្រូវ​បានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖