ខេត្តសៀមរាប៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកសុក្រទី១៩ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវ៉ារិន នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានធ្វើការប្រគល់សំណល់ជាតិផ្ទុះពីសម័យសង្គ្រាមចំនួន ០២គ្រាប់ ទៅអាជ្ញាធរកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហាម្សិលមិញនេះ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក រៀម រតនា នាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានឱ្យដឹងថា សំណល់ជាតិផ្ទុះដែលប្រគល់ឲ្យនាពេលនោះរួមមាន ៖
-Mortar ៨២mm ០១ គ្រាប់
-Grenade (Unknown) ០១ គ្រាប់ ។
សូមជម្រាបថា បន្ទាប់ពីប្រគល់ឱ្យអង្គការដោះមីនកម្ពុជា បានយកទៅធ្វើការកម្ទេចចោលដោយសុវត្ថិភាព នៅចំណុចដីចំការ ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ៕
ដោយ៖សហការី