ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកបរិបូណ៌​ ត្រូវ​ឆ្លងចរន្តអគ្គិសនីឆេះខ្ទេច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖​ បើតាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកបរិបូណ៌​ ត្រូវ​អគ្គិភ័យ​លេបត្របាក់​ស្ទេីរទាំងស្រុង ដោយសារ​តែ​ឆ្លងចរន្តអគ្គិសនី​បង្កជាអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ផ្អើល​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរគមន៍​បាញ់ពន្លត់​។ 

របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​វេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិក្រោយជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ទំហំ៦,៦ម៉ែត្រ​ គុណ​ ១០ម៉ែត្រ​ សង់ពីឈើដំបូលក្បឿង ជញ្ជាំងក្ដា ជារបស់ម្ចាស់ឈ្មោះ ហ៊ុយ សាម៉ាក់ ភេទប្រុស អាយុ៥៦ឆ្នាំ។ 

គួរបញ្ជាក់ថា​ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ ពេលកើតហេតុរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ទើបរលត់ទាំងស្រុង ហើយមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

ដោយ​៖សហការី​


ចែករំលែក៖