ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មាន Politico៖ អាមេរិកគាំទ្រអ៊ុយក្រែនវាយប្រហារតំបន់គ្រីមៀ

ចែករំលែក៖

សារព័ត៌មាន Politico បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មួយរូបដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោកបៃឌិន ចាត់ទុកថា ការវាយប្រហារពីសំណាក់ទាហានអ៊ុយក្រែនទៅលើទីតាំងនៅតំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៊ី គឺជាតម្លាភាពក្នុងគោលដៅការពារ។
សារព័ត៌មាន Politico បានផ្សាយថា អាមេរិកនឹងមិនរារាំងដល់ការវាយប្រហារទៅលើទីតាំងនៅក្នុងប្រទេសរុស្ស៊ីនោះទេ ព្រោះជារឿងចាំបាច់បំផុត ។ តំបន់គ្រីមៀបានផ្តាច់ខ្លួនចេញពីអ៊ុយក្រែននៅក្នុងការបោះឆ្នោតប្រជាមតិនៅក្នុងឆ្នាំ២០១៤ ។
ក្នុងពេលនេះមានករណីផ្ទុះយ៉ាងខ្លាំង៤លើកនៅជិតទីតាំងទាហានអាកាស Belbek ដ៏សំខាន់របស់រុស្ស៊ី នៅតំបន់គ្រីមៀនាថ្ងៃទី១៨ ខែសីហា ។ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នៅជិតស្ពានគ្រីមៀបានដំណើរការដើម្បីទប់ស្កាត់ការវាយប្រហារ។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១៩ខែសីហាបានផ្សាយថា មានករណីផ្ទុះដោយការវាយប្រហារនៅជិតទីតាំងទាហានអាកាសរបស់រុស្ស៊ីនៅតំបន់គ្រីមៀនាយប់ថ្ងៃទី ១៨ខែសីហា ប៉ុន្តែមិនបង្កការខូចខាតណាមួយនោះឡើយ។
អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ីលោក Sevastopol បានឱ្យដឹងថា កម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់អ៊ុយក្រែន។ លោកបន្តទៀតថា មិនមានអ្នកណាម្នាក់ស្លាប់ឬរងរបួសនោះឡើយ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Guardian/Planet Labs


ចែករំលែក៖