ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី រំលឹកពីអ្វី ដើម្បីផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំធុរកិច្ចវ័យក្មេងកម្ពុជា បានស្វែងយល់ពីដំណើរប្រព្រឹត្តទៅនៃក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងភស្តុភា (logistics supply chain city)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា៖ ដើម្បីផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំធុរកិច្ចវ័យក្មេងកម្ពុជា បានស្វែងយល់ពីដំណើរប្រព្រឹត្តទៅនៃក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងភស្តុភា (logistics supply chain city) ។ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ខ្ញុំបានទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនភស្តុភា YCH ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសសិង្ហបុរី ដើម្បីអនុញ្ញាតឱ្យសមាជិក សមាជិកា នៃគណៈប្រតិភូយើង បានស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីដំណើរការប្រព្រឹត្តទៅរបស់ក្រុមហ៊ុននេះ។ 

លោកបន្តថា៖ ក្រៅពីការផ្លាសប្ដូរយោបល់គ្នាលើការងារពាក់ព័ន្ធ គណៈប្រតិភូធុរកិច្ចវ័យក្មេងរបស់យើង បានចុះទៅទស្សនាដោយផ្ទាល់នៃខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលការចុះទស្សនកិច្ចនេះបានផ្ដល់នូវបទពិសោធ និងចំណេះដឹងថ្មីៗជាច្រើនសម្រាប់សមាជិក សមាជិកា របស់យើង ជាពិសេសខណៈពេលដែលប្រទេសកម្ពុជាយើង បាន និងកំពុងសិក្សាពីលទ្ធភាពក្នុងការបើកឲ្យដំណើរការនូវក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងភស្តុភាស្រដៀងគ្នានេះនៅក្នុងស្រុក ៕

ដោយ ៖ សិលា


ចែករំលែក៖